ដោយ សារព័ត៌មាន ព្រៃនគរ
![]() |
| ថ្ងៃ ១៦ ខែមេសា ឆ្នាំ ២០១០៖ ព្រះតេជព្រះគុណ ចៅ សុខ ពីកម្ពុជាចុះទៅខេត្តមាត់ជ្រូក ដែនដីកម្ពុជាក្រោម សួរសុខទុក្ខញាតិញោម ហើយត្រូវបានសួរចម្លើយ ។ រូបថតជាឧទាហរណ៍ ។ |
សមណនិស្សិតខ្មែរក្រោមមួយអង្គ ដែលកំពុងសិក្សានៅប្រទេស ថៃ បាននិមន្តត្រឡប់ទៅស្រុកសួរសុខទុក្ខញាតិញោមក្នុងឱកាស បុណ្យ ចូលឆ្នាំថ្មី កាលពីខែមេសា កន្លងទៅនេះ ត្រូវបានអាជ្ញាធរ
វៀតហៅទៅសួរចម្លើយ និងឲ្យចុះហត្ថលេខាលើក្រដាសមួយ បង្ខំឲ្យព្រះអង្គធ្វើចារកម្មឲ្យរដ្ឋាភិបាលបក្សកុម្មុយនិស្ត វៀត ណាម ហើយព្រះអង្គបានបដិសេធចំពោះ កិច្ចការនេះ ។
ដើម្បីសុវត្ថិភាពដល់ព្រះសង្ឃអង្គនេះ សារព័ត៌មាន ព្រៃនគរ សូម ដាក់ព្រះនាមសន្មតដល់ព្រះអង្គនេះថា ថាច់ សុខា ស្នាក់នៅ ក្នុង វត្ត មួយ នៃខេត្តព្រះត្រពាំង ។ ចំណែកកម្មាភិ បាលអាជ្ញាធរវៀត ណាម សូមសន្មតឈ្មោះ ថា ង្វៀង អាង ។
ព្រះសង្ឃខ្មែរក្រោមនៅកម្ពុជាក្រោមសព្វថ្ងៃ ក្លាយទៅជារឿងមួយ សាមញ្ញទៅ ហើយអំពីការឆ្លើយនូវសំណួរដែលអាជ្ញាធរ វៀត ណាមសួរចម្លើយនោះ ។ វាជាប្រពៃណីរបស់បក្សកុម្មុយនិស្តវៀត
ណាមឲ្យតែព្រះសង្ឃ ឬ ពលរដ្ឋខ្មែរក្រោមរូបណាដែល បានចេញ ទៅ ក្រៅ ខេត្តក្នុងដែន ដីកម្ពុជាក្រោម ឬ ចេញទៅសិក្សានៅ ក្រៅ ប្រទេសពេលត្រឡប់មកស្រុកកំ ណើតតែងតែត្រូវបានមកសួរ ចម្លើយដល់ ផ្ទះ ឬ ដល់វត្ត ឬ ហៅ ទៅសួរចម្លើយ នៅទីនាក់ការ ភូមិ ឃុំ ជាដើម ។
ព្រះតេជព្រះគុណ ថាច់ សុខា បានរៀបរាប់អំពីសកម្មភាពនេះដល់ សារព័ត៌មាន ព្រៃនគរ នៅពេលថ្មីៗនេះ បន្ទាប់ពីព្រះអង្គបានត្រ ឡប់ មកដល់ប្រទេសថៃវិញ ។ ដោយឃើញចម្លើយដែលព្រះអង្គ ឆ្លើយនឹងអាជ្ញាធរវៀតណាមបានល្អធ្វើឲ្យកម្មាភិបាលវៀតណាមបាក់មុខ និងអៀនខ្មាសយ៉ាងខ្លាំងដែលគួរឲ្យព្រះសង្ឃខ្មែរ ក្រោមដទៃទៀតយកមកធ្វើជាគំរូ សារព័ត៌មាន ព្រៃនគរ ដកស្រង់ ចំណុចសំខាន់ៗ នៃសំណួរចម្លើយ និង សកម្មភាពទាំងនេះមក ចុះផ្សាយដូចតទៅនេះ៖
ជនជាតិយួននៅថៃ៖
កម្មាភិបាលយួន៖ តើព្រះតេជព្រះគុណ នៅថៃមានបាន ឃើញ ជនជាតិយួន (Nguoi Viet) យើងនៅថៃច្រើន ទេ ? ជីវ ភាពគេ យ៉ាងណាដែរ ?
ព្រះតេជព្រះគុណ ថាច់ សុខា៖ ពរ ! អាត្មាភាពឃើញមានច្រើន ដែរ ។ អំពីជីវភាពរបស់ពួកគេវិញ បងដឹងស្រាប់ហើយ អំពី ជនជាតិយួនយើង [Nguoi Viet] ។ ពួកគាត់នៅទីណាក៏ដោយ តែងតែមានជីវភាពធូរធាគ្រាន់បើជានិច្ច ហើយនៅថៃក៏យ៉ាង នោះ ដែរ ។ ពួកគាត់ នៅថៃ ដំបូងត្រូវបានគេសរសើរមិនដាច់ពី មាត់ អំពីភាពឈ្លាសវៃនិងឧស្សាហ៍ក្នុងការងាររបស់ពួកគាត់ ។ ប៉ុន្តែ....
កម្មាភិបាលយួន៖ ប៉ុន្តែយ៉ាងមេច ព្រះតេជព្រះគុណ ?
ព្រះតេជព្រះគុណ ថាច់ សុខា៖ ប៉ុន្តែ មានបញ្ហាមួយចំនួន ជនជា តិនៅ ថៃនោះ ធ្វើឲ្យបាត់មុខមាត់ប្រទេសវៀតណាម និងជនជាតិយួនយើងខ្លាំងណាស់ ។ គឺថាមានស្ត្រីជនជាតិ យួនជា ច្រើន ទៅ រកស៊ី ផ្លូវ ភេទ (ធ្វើស្រីពេស្យា) នៅថៃ និងមានបណ្ដាញ របស់គេទៀតផង ។ មិនត្រឹមតែនៅថៃទេ សូម្បីនៅកម្ពុជា ក៏មានច្រើនដែរ ...។
បញ្ហាមួយទៀត គឺរឿងចាប់ឆ្កែគេស៊ី ។ នៅថៃ គេចិញ្ចឹមឆ្កែ គឺគេស្រ ឡាញ់ ដូចកូនចឹង តែជនជាតិយូននៅថៃ មួយចំនួន នៅមិនសុខ នាំគ្នាចាប់ឆ្កែគេធ្វើស៊ី និងបញ្ជូនមកលក់នៅវៀតណាមទៀត ។
រឿងនេះ ឡើងកាសែតថៃរាល់ថ្ងៃ ធ្វើឲ្យបាត់មាត់ដល់ប្រ ទេសវៀត ណាមខ្លាំងណាស់ ។
រឿងមួយសំខាន់ជានេះទៅទៀត គឺរឿងមានដៃ ឬ រឿងលួចទ្ រព្យសម្បត្តិគេ ។ នៅសាលារៀនរបស់អាត្មាភាព ត្រូវបានគេប្រ កាសជាសាធារណៈឲ្យសមណនិស្សិតទាំងអស់ប្រុងប្រយ័ត្នវត្ថុឬលុយកាក់របស់ខ្លួនក្រោយពីអ្នកធ្វើការការពារសន្តិសុខជាជនជាតិយួនម្នាក់មកពីខេត្តង៉ែអាង [ភាគកណ្ដាលវៀតណាម] បាន លួចលុយរបស់អ្នកបើក Taxi ម្នាក់ ។
ចឹងណាបង ។ ជនជាតិយួន យ៉ាងនេះ មុនដំបូងល្អណាស់ តែ ក្រោយមកធ្វើឲ្យប្រទេសវៀតណាមយើងខ្មាសគេខ្លាំងណាស់ ...។
និស្សិតខ្មែរក្រោមនៅថៃ៖
កម្មាភិបាលយួន៖ ខ្ញុំឮថា និស្សិតខ្មែរក្រោមនៅថៃ មានចាត់តាំង កម្មវិធីអ្វីនោះ ព្រះតេជព្រះគុណបានជ្រាបទេរឿងនេះ ?
ព្រះតេជព្រះគុណ ថាច់ សុខា៖ ពរ ! អាត្មាភាពបានជ្រាប !
រឿងនេះ វាដូច្នេះ នៅសាលារៀនរបស់អាត្មាភាព នៅប្រទេសថៃ នោះ មាននិស្សិតជាច្រើនមកពីប្រទេសនានា មិន ត្រឹម តែនិស្សិត ខ្មែរ ទៅពីវៀតណាមប៉ុណ្ណោះទេ បង ។ ដូចនេះហើយ បានជា គោល ការណ៍របស់សាលា រាល់និស្សិតដែលមកពីប្រទេសនានា ដែលមានចំនូនលើសពី ២ រូបឡើងទៅសាលាគេឲ្យមានក្រុមដើម្បី ងាយ ស្រួលក្នុងការទាក់ទងគ្នារវាងសាលារៀននឹងនិស្សិត...។
បើបងចង់ដឹងច្បាស់ទេ ថ្ងៃណាមានឱកាស បងអាចឡើងទៅ មើល នៅសាលារៀនរបស់អាត្មាភាព មើលផ្ទាល់តែម្ដង ក៏កាន់ តែល្អ ដើម្បីបានដឹងពីសុខទុក្ខរបស់់សមណនិស្សិតខ្មែរ [ក្រោម] យើងនៅទីនោះមានស្ថានភាពយ៉ាងណា ផង ។
អាត្មាភាពតូចចិត្ត និង សោកស្ដាយខ្លាំងណាស់ ដោយឃើញ មន្ត្រីស្ថានទូតវៀតណាមយើងនៅថៃ មិនដែលមកសួរសុខទុក្ខព្ រះសង្ឃ ដែលកំពុងសិក្សានៅនោះសោះ សូម្បីតែទូរស័ព្ទមក សួរក៏មិនមានដែរ ខណៈដែលនិស្សិតនានាប្រទេស ពេលមាន បុណ្យ ទាន ម្ដងគេតែងតែមកសួរសុខទុក្ខពលរដ្ឋរបស់គេមិន ដែល ខានទេ...។
អង្គការខ្មែរក្រោមនៅក្រៅប្រទេស៖
កម្មាភិបាលយួន៖ តើព្រះតេជព្រះគុណ បានដឹងក្រុមចលនា ខ្មែរក្រោមនៅក្រៅប្រទេសទេ ?
ព្រះតេជព្រះគុណ ថាច់ សុខា៖ រឿងនេះអ្នកណាក៏ដឹងដែរបង ។ សូម្បីតែនៅប្រទេសវៀតណាមកន្លែងដែលគេហាមមិនឲ្យ ដឹង នៅតែ មានអ្នកគេដឹង ទម្រាំនៅថៃ ជាប្រទេសសេរី ពលរដ្ឋ មានសិទ្ធិ ពេញលេញក្នុងការទទួលនិងផ្សាយព័ត៌មាននោះ អ្នក ណា ដែលមិនដឹងនោះ ។
សូមបញ្ជាក់ថា នេះ ជាលើទីមួយដែលអាជ្ញាធរវៀតណាម បានណាត់ព្រះអង្គចេញទៅហាងឆាន់កាហ្វេ ហើយសួរចម្លើយ ។ ក្រោយពីការសួរលើកនេះ ឆ្លងពីរបីថ្ងៃក្រោយមក គេក៏បាននាំគ្ នាមកដល់វត្តជួប ព្រះតេជព្រះគុណ ថាច់ សុខា ដោយស្ងាត់ៗ តែម្ដង ។ មកដល់វត្តជួបព្រះអង្គលើកទី ២ នេះ មានយកក្រ ដាស ដែលបានសរសេរសេចក្ដីហើយស្រេចនិងភ្ជាប់មកដោយលុយដាក់ក្នុងសំបុត្រមួយ ។
ការបង្ខំឲ្យធ្វើការឲ្យបក្ស៖
កម្មាភិបាលយួន៖ សូមព្រះអង្គចុះស៊ីញេលើក្រដាសនេះទៅ ថ្ងៃក្រោយយើងសហការគ្នា ។
ព្រះតេជព្រះគុណ ថាច់ សុខា បានអានក្រដាសដែល មានខ្លឹមសារ ថា ឲ្យព្រះអង្គសន្យាធ្វើការសម្ងាត់ឲ្យ បក្សកុម្មុយ និស្តវៀត ណាមនោះ ចប់ ភ្លាមបានឆ្លើយទៅកាន់កម្មាភិបាលយួន នោះ យ៉ាងនេះ ។
ព្រះតេជព្រះគុណ ថាច់ សុខា៖ សូមទោសបង ! អាត្មាភាពមិន អាចចុះស៊ីញេបានទេ ព្រោះអាត្មាភាពមិនអាចធ្វើការងារនេះបាន ទេ។ នេះជាភារៈរបស់បងៗ តែអាត្មាភាពក៏មានការងារ ជាភារ កិច្ច របស់អាត្មាភាពដែលត្រូវធ្វើក្នុងនាមជាពលរដ្ឋវៀតណាមដែរ ។ ការងាររបស់អាត្មាភាពគឺធ្វើរាល់ថ្ងៃដោយមិនចាំបាច់ ចុះស៊ីញេទេ ។
ដោយឃើញព្រះតេជព្រះគុណ ថាច់ សុខា មិនព្រមចុះស៊ីញេយ៉ាង នេះ ពួកគេក៏ហូតសំបុត្រចេញមកប្រគេនព្រះអង្គ ហើយពោលថា៖
កម្មាភិបាលយួន៖ ឥឡូវឲ្យព្រះតេជព្រះគុណ ចុះស៊ីញេ ក៏មិនព្រម ចឹងពេលនេះ យើងខ្ញុំមកនេះ ក៏មានលុយបន្តិចបន្តួចនេះ ប្រគេនព្រះតេជព្រះគុណ ជារង្វាន់ ។
ពេលឃើញកម្មាភិបាលយួនសុខៗយកលុយមកប្រគេនយ៉ាងនេះ ព្រះតេជព្រះគុណ ថាច់ សុខានិយាយ យ៉ាងម៉ឹងម៉ាត់ទៅកាន់កម្មា ភិបាលយួនថា៖
ព្រះតេជព្រះគុណ ថាច់ សុខា៖ អាត្មាភាពមិនទទូលទេ ។ អាត្មា ភាពស្អប់បំផុតចំពោះ នរណាដែលមិនបានធ្វើការ ហើយបានស៊ី ស្រួលខ្លាំងណាស់ ។ នៅវត្តក៏យ៉ាងនេះ អាត្មាភាពស្អប់ព្រះ សង្ឃអង្គណា ដែលមិនបានសូត្រមន្ត ហើយមានបច្ច័យប្រគេន មកតាមក្រោមនោះណាស់ ។ ដូច្នេះ អាត្មាភាពមិនអាចទទួលយក លុយរបស់ បងបានទេ ។ សុភាសិតវៀតណាមធ្លាប់បានពោលថា «របស់ប្រគេនជារបស់ព្រួយ របស់ឲ្យជារបស់ជំពាក់» (Của biếu là của lo Của cho là của nợ) ដូច្នេះ បើអាត្មាភាពទទួលលុយពីបងៗ ហើយអាត្មាភាពមិនធ្វើការមានន័យថា ត្មាភាពជាប់ជំពាក់ បំណុល បងៗ ...។
ក្រោយពីឲ្យស៊ីញេ និង ប្រគេនលុយ ត្រូវបានព្រះសង្ឃបដិសេធ ទាំងស្រុង កម្មាភិបាលយួនក៏បានសួរព្រះសង្ឃតទៀតថា ៖
កម្មាភិបាលយួន៖ ណ្ហើយចុះ! ប្រគេនលុយក៏ព្រះតេជព្រះគុណ មិនទទួល ឲ្យស៊ីញេក៏ព្រះតេជព្រះគុណបដិសេធ ។ តើការសិក្សា របស់ព្រះតេជព្រះគុណនៅថៃនោះ មានខ្វះខាតអ្វីទេ ?
ព្រះតេជព្រះគុណ ថាច់ សុខា៖ បងៗដឹងស្រាប់ហើយ ! អាត្មាភាព និងព្រះសង្ឃដែលខំទៅសិក្សាដល់ប្រទេសថៃនោះ សុទ្ធតែជាកូនកសិករ ឬ កូនអ្នកក្រីក្រ មិនមានអ្នកណាជា កូនអ្នកមានទេ ។ ដូច្នេះ ពិតជាមានការខ្វះខាតខ្លាំងណាស់ ។ តែអ្វី ម្យ៉ាង ដែលអាត្មាភាពមាន នោះ គឺមានរបស់ដែលចេះធ្វើឲ្យខ្លួន គ្រប់ ។
សួរត្រឹមនេះ ពួកកម្មាភិបាលយួនក៏ទាល់តម្រិះ ហើយបែរជា និយាយ លួងព្រះសង្ឃវិញថា៖
កម្មាភិបាលយួន៖ ទោះបីយ៉ាងណាក៏សូមព្រះអង្គកុំយករឿងនេះទៅប្រាប់អ្នកណាឲ្យសោះ ហើយយើងខ្ញុំមកនេះជាជនជាតិយួនពិតមែន តែម្នាក់សុទ្ធ តែមានប្រពន្ធ ជាជនជាតិខ្មែរទេ ។
ពេលបានស្ដាប់កម្មាភិបាលយួននិយាយយ៉ាងនេះ មានន័យថា ពួកគេនៅតែប្រកាន់ខ្លួនជាខ្មែរជាយួននៅឡើយ ។ ទើបព្រះតេជ ព្រះ គុណ ថាច់ សុខា ឆ្លើយទៅកាន់ពួកគេថា ៖
ព្រះតេជព្រះគុណ ថាច់ សុខា៖ បងនិយាយយ៉ាងនេះមិនត្រឹម ត្រូវទាល់តែសោះ បងមិនត្រូវនិយាយថាបងបានប្រពន្ធជាខ្មែរ ឬ ជាយួននោះទេ អ្វីដែលសំខាន់នោះ គឺបងបានប្រពន្ធល្អ បាន ហើយ ។
ក្រោយពេលជួបព្រះតេជព្រះគុណ ថាច់ សុខាជាលើកទី ២ មក កន្លង ពីរបីថ្ងៃ ព្រះអង្គបានទូរស័ព្ទទៅហៅពួកកម្មាភិបាលយួន ទាំងណាត់គ្នាទៅហាងផឹកនិងឆាន់កាហ្វេម្ដងទៀត តែកម្មាភិបាល ទាំងនោះឆ្លើយថា «ជាប់រវល់» មិនអាចទៅបានទេ ។
ព្រះតេជព្រះគុណ ថាច់ សុខា បានប្រាប់ សារព័ត៌មាន អំពីមូល ហេតុ ដែលនាំឲ្យពួកគេមិនហ៊ានទៅជួបព្រះអង្គម្ដងទៀតនោះ ព្រោះ មានកត្តាដូចតទៅនេះគឺ ទីមួយ ពួកគេមិនមានលុយគ្រប់គ្ រាន់ក្នុងការប៉ាវកាហ្វេដល់ព្រះសង្ឃ ព្រោះលុយខែរបស់ពួកគេ តិច តួចពេក និងទីពីរត្រូវព្រះអង្គបដិសេធនិងបង្អាប់ពួកយ៉ាងធ្ងន់ ធ្ងរ ដែលធ្វើឲ្យពួកគេអាម៉ាស់មុខយ៉ាងខ្លាំង ៕

1 comment:
ការឆ្លើយរបស់ព្រះសង្ឃ ពិតជាហេតុផល ខ្ញុំសូមគាំទ្រ។
Post a Comment