អត្ថបទថ្មីៗពី www.preynokornews.info

កម្មវិធីទូរទស្សន៍តាមប្រព័ន្ធអិនធើណិតនៃវិទ្យុអាស៊ីសេរី

Wednesday, June 20, 2012

ពី STOCKHOLM នឹកកម្ពុជាក្រោម ដីកំណើត

ដោយ គីម មឿន កវីខ្មែរក្រោម ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១១
ពីទីក្រុង STOCKHOLM ប្រទេសស៊ុយអែត

១/ STOCKHOLM ដួងចិត្ត សូមអ្នកអាណិត ជូយនាំសំដី
អក្ខរាដួងចិត្ត វាចាកវី ទៅប្រាប់នួនស្រី ថានឹកគ្មានល្ហែ ។

២/ បងនឹកអូនណាស់ ទ្រូងតឹងដេរដាស់ ពេញដោយក្តីស្នេហ៍
ថ្ងៃយប់ទន្ទេញ ចាំឈ្មោះមាសមេ ដឹងថ្ងៃណាទេ បានជួបនួនល្អង ?

បន្ទរ- កម្ពុជាក្រោមអើយ អ្នកកុំកន្តើយ ថែធួនស្ងួនគ្រង
ពុកម៉ែបងប្អូន គ្រហស្ថព្រះសង្ឃ ឱ្យផុតបំណង យួនប៉ងធ្វើទុក្ខ ។

៣/ ខ្ញុំសូមសន្យា ស្នេហ៍អ្នកគ្រប់គ្រា រហូតទៅមុខ
ឆ្លាក់ក្នុងបេះដូង ចារឈ្មោះអ្នកទុក គ្រាទុក្ខគ្រាសុខ មិនភ្លេចសោះឡើយ ៕

No comments: