អត្ថបទថ្មីៗពី www.preynokornews.info

កម្មវិធីទូរទស្សន៍តាមប្រព័ន្ធអិនធើណិតនៃវិទ្យុអាស៊ីសេរី

Friday, August 03, 2012

ជ្រុងគំនិត ប្រចាំថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១២

អត់ធន់ ឬ ខន្តី ជាគ្រឿងអលង្ការរបស់អ្នកប្រាជ្ញ




ថ្ងៃនេះ គឺជាថ្ងៃសុក្រ ១ រោច ខែទុតិយសាឍ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី ០៣
ខែសីហា ឆ្នាំ ២០១២ គឺជាថ្ងៃចូលព្រះវស្សា សម្រាប់ពុទ្ធសាសនិកជនទាំងអស់ ដោយគិតចាប់
តាំងពីថ្ងៃនេះ រហូតដល់អង្គារ ១៥ កើត ខែអស្សុជ ឆ្នាំដដែល ត្រូវនឹងថ្ងៃទី ៣០ ខែតុលា គម្រប់ 
៣ ខែ ជាថ្ងៃចេញព្រះវស្សាវិញ ។

អ្នកដែលមានគ្រឿងអលង្ការជូចជា មាស ប្រាក់ ពេជ្រ កម្រងផ្កា និងសម្ភារៈផ្សេងៗទៀតជាដើម
ពាក់ជាប់នៅនឹងខ្លួន វាគ្រាន់តែជាគ្រឿងលម្អសម្បកក្រៅ និងសេចក្ដីសុខដែលបានកើតឡើងជា
បណ្ដោះអាសន្នមួយគ្រាតែប៉ុណ្ណោះ ហើយវត្ថុទាំងនោះវានឹងអាចនាំមកនូវទុក្ខដាក់ខ្លួនទៀតផង ។

តើអ្វីទៅដែលជាគ្រឿងលម្អឋិតនៅជានិច្ចរបស់មនុស្សប្រុសស្រី និងធ្វើមនុស្សបានទទួលសេច
ក្ដីសុខសភមង្គលប្រចាំខ្លួននិងគ្រួសារ ? ព្រះពុទ្ធបានមានព្រះតម្រាស់ថា មានតែ «សេចក្ដីអត់ធន់»
ឬ «ខន្តី» មួយគត់ប៉ុណ្ណោះ ដែលធ្វើមនុស្សមានលម្អ មានសេចក្ដីសុខ កើតលាភយសនិងជាមនុស្ស
ជាទីស្រឡាញ់ពីអ្នកជុំវិញជានិច្ចនិរន្តរ៍ ។

ក្នុងទេសកាលចូលព្រះវស្សានេះ សារព័ត៌មាន ព្រៃនគរ សូមលើកយកពុទ្ធភាសិតខ្លះទាក់ទងនឹង
ពាក្យ «អត់ធន់» ឬ «ខន្តី»  មកចុះផ្សាយដើម្បីពលរដ្ឋខ្មែរធ្វើការពិចារណានិងប្រតិបត្តិតាមដើម្បី
សេចក្ដីសុខចម្រើនផ្ទាល់ខ្លួនផង គ្រួសារផង និងមនុស្សនៅជុំវិញផង ។

សេចក្តីអត់ធន់ ជាហេតុ ជាទីតាំងនៃគុណ គឺសីលសមាធិទាំងឡាយ ធម៌ទាំងឡាយជាកុសលទាំង
អស់នោះ តែងចម្រើនដោយសេចក្តីអត់ធន់មែនពិត ។

សេចក្តីអត់ធន់ តែងកាត់បង់នូវឫសនៃបាបទាំងឡាយទាំងអស់ បុគ្គលអ្នកអត់ធន់ ឈ្មោះថាជីករំ
លើងនូវឫសនៃទោសទាំងឡាយ មានពាក្យតិះដៀល និងការឈ្លោះប្រកែកជាដើម ។

សេចក្តីអត់ធន់ ជាគ្រឿងអលង្ការរបស់អ្នកប្រាជ្ញ សេចក្តីអត់ធន់ ជាគ្រឿងដុតបង់នូវបាបរបស់អ្នក
ដែលមានតបធម៌ សេចក្តីអត់ធន់ ជាកម្លាំងរបស់អ្នកប្រ ព្រឹត្តធម៌ សេចក្តីអត់ធន់ ជាគុណជាតិនាំ
មកនូវប្រយោជន៍និងសេចក្តីសុខ ។

អ្នកអត់ធន់ ជាអ្នកមានមិត្រសម្លាញ់ ជាអ្នកមានលាភ ជាអ្នកមានយស ជាអ្នកមានសេចក្តីសុខជា
ប្រក្រតី ។ អ្នកអត់ធន់រមែងជាទីស្រឡាញ់ ជាទីគាប់ចិត្តនៃទេវតា និងមនុស្សទាំងឡាយ ។

អ្នកអត់ធន់ ជាអ្នកនាំមកនូវប្រយោជន៍ដល់ខ្លួន ដល់ជនទាំងឡាយឯទៀតផង ។ អ្នកអត់ធន់ ជាអ្នក
ឡើងកាន់ផ្លូវជាទីទៅកាន់ស្ថានសួគ៌ និងព្រះនិព្វាន ។

អ្នកអត់ធន់ ឈ្មោះថា ធ្វើតាមនូវព្រះពុទ្ធដីកាជាឱវាទ នៃព្រះសាស្តាមែន ពិត ។ អ្នកអត់ធន់ ឈ្មោះ
ថា បូជានូវព្រះវិជិតមារយការបូជាដ៏ឧត្តម ៕

No comments: