ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Thursday, August 13, 2015

សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងបើកកិច្ច ប្រជុំដំណាច់ឆ្នាំនៅខែធ្នូ នៅរដ្ឋ Washington

សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងរៀបចំសន្និបាតប្រចាំឆ្នាំ ២០១៥ នៅខែធ្នូ ខាងមុខនេះ នៅរដ្ឋ Washington សហរដ្ឋអាមេរិក ដើម្បីថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោកពិភាក្សាអំពី សមិទ្ធផលដែលបានសហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើមួយឆ្នាំកន្លងមក និងឡើងគម្រោងសម្រាប់បេសកម្ម ឆ្នាំថ្មី ។ នេះបើយោងតាមលិខិតជូនដំណឹងមួយចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៥ ដោយ លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។
ថតរូបអនុស្សាវរីយ៍ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំដំណាច់ឆ្នាំ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅ វត្តកម្ពុជាក្រោម ទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ១៤ ខែធ្នុ ឆ្នាំ ២០១៤ ។
ថតរូបអនុស្សាវរីយ៍ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំដំណាច់ឆ្នាំ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅ វត្តកម្ពុជាក្រោម ទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ១៤ ខែធ្នុ ឆ្នាំ ២០១៤ ។
យោងតាមលិខិតនេះបានបញ្ជាក់ថា៖ ” យើងខ្ញុំមានសេចក្តីសោមសសូមនិមន្ត និងអញ្ជើញលោក លោក ស្រីជាគណៈកម្មការនាយក, តំណាងទទួល ខុសត្រូវគ្រប់ស្ថាប័ននៃសហព័ន្ធខ្មែរកម្ពុជាក្រោម, ប្រធានទ្វីប, ប្រទេស, រដ្ឋ និងស្រុកជុំវិញពិភពលោក សូមនិមន្ត និងអញ្ជើញទៅចូលរួម សន្និបាតប្រចាំឆ្នាំរបស់សហ ព័ន្ធខ្មែរកម្ពុជាក្រោម ចាប់ពីថ្ងៃទី ១៨ ដល់ទី ២០ ខែធ្នូ ឆ្នាំ ២0១៥ នៅទីក្រុង Tacoma រដ្ឋ Washington សហរដ្ឋអាមេរិក ។
សន្និបាតនឹងត្រូវទំនុងបំរុង និងរៀបចំដោយសមាជិក សមាជិកា និងអ្នកគាំទ្រសាខាសហព័ន្ធខ្មែរ កម្ពុជា ក្រោម ប្រចាំរដ្ឋ Washington ។
សន្និបាតប្រចាំឆ្នាំ ជាឱកាសដែលតំណាងនីមួយៗបានពិគ្រោះផ្តល់យោបល់លើចំណុចសំខាន់ៗ ដូចជា គោល នយោបាយ “ដំណើរឆ្ពោះទៅកាន់មាតុភូមិកម្ពុជាក្រោម យោងតាមច្បាប់សិទ្ធិមនុស្ស និងតាមបទ ពិសោធន៍ជាតិ និងអន្តរជាតិ” របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ កម្មវិធីពិស្តារនឹងជម្រាបជូននាពេលក្រោយ មុនពេលសន្និបាត ។
អាស្រ័យហេតុនេះ សូមព្រះតេជព្រះគុណ លោក លោកស្រី យុវជន យុវតី មេត្តាទាក់ទងមក៖
១. លោក តាំង ឡាត ទូរស័ព្ទ៖ ២៥៣ ២៧១ ១៤៩៣
២. លោក ថាច់ សាមី ទូរស័ព្ទ៖ ២៥៣ ២២៨ ៥៣៧៨

No comments: