ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Monday, October 12, 2015

សារជូនពរបុណ្យសែនដូនតា ព.ស. ២៥៥៩ របស់ លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម

លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។
នៅក្នុងឱកាសបុណ្យសែនដូនតា ប្រពៃណីជាតិខ្មែរ ពុទ្ធសករាជ ២៥៥៩ គ្រឹសសរាជ ២០១៥ ដែលប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ នៅដែនដីកម្ពុជាក្រោម គឺចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែតុលា នេះ ពីប្រទេសកាណាដា លោក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រគេន និងជូនសព្ទសធុការពរដល់ជនរួមជាតិខ្មែរនៅគ្រប់ទិសទីឲ្យបានសេចក្ដីសុខចម្រើនគ្រប់ប្រការ ។ ក្រៅពីនេះ លោក បានអំពាវនាវឲ្យពលរដ្ឋខ្មែរក្រោមនៅក្រៅ និងក្នុងស្រុកចូលគាំទ្រចលនា តស៊ូរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលកំពុងតែធ្វើការតស៊ូដោយសន្តិវិធី និងអហិង្សា ក្នុងដំណាក់កាលទី ២ ដែលលោកចាត់ទុកថា ជាដំណាក់ធ្វើឲ្យអន្តរជាតិជួយដល់ពលរដ្ឋខ្មែរក្រោម នៅក្នុងស្រុក ។
សូមលោកអ្នកស្ដាប់ខ្លឹមសារដើមនៃសារជូនពរនេះទាំងស្រុង ដូចតទៅ៖
 

No comments: