ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Thursday, October 22, 2015

អន្តរជាតិជ្រើសយក ឧកញ៉ា សឺង គុយ សម្រាប់បោះឆ្នោតធ្វើជាវីរបុរសជាតិខ្មែរ

គេហទំព័រសារព័ត៌មាន និងបណ្ដាញសង្គមអន្តរជាតិមួយឈ្មោះ Rappler ដែលមានមូលដ្ឋាននៅ ប្រទេសភីលិហ្វិន (Philippines) បានជ្រើសរើសយក ឧកញ៉ា សឺង គុយ ដែលជាវីរបុរសជាតិ ខ្មែរនៅដែនដីកម្ពុជាក្រោម ដើម្បីបោះឆ្នោតជ្រើសរើសធ្វើជានិម្មិតរូបវីរបុរសសម្រាប់ប្រជាជាតិជាតិ ខ្មែរទាំងមូល ។


រូបឧកញ៉ា សឺង គុយ នៅក្នុងចំណោមរូបវីរបុរសទាំង ៩ រូប នៃប្រទេសអាស៊ាន (ASIAN) បានផ្សព្វផ្សាយនៅលើទំព័របណ្ដាញសង្គម Facebook របស់គេហទំព័រ Rappler ហើយបានសរសេរថា “ ប្រទេសជាតិនីមួយៗ តែងតែងមានវីរបុរសដែលពួកគេត្រូវតែដឹង ។ យើងខ្ញុំ កំពុងតែរៀបចំការផ្ដល់កិត្តិយសដល់វីរបុរសនៃរដ្ឋជាសមាជិកអាស៊ាន ។ តើនរណានៅក្នុងបេក្ខជន ឈរបោះឆ្នោតជាអ្នកតំណាងឲ្យឧត្ដមគតិវីរបុរសរបស់អ្នក” ។ យោងតាមព័ត៌មានដែលបានសរសេរនៅលើ រូបថត ឧកញ៉ា សឺង គុយ សម្រាប់ការបោះឆ្នោតនៅ លើគេហទំព័រ Rappler បានកត់សម្គាល់ប្រវត្តិ ឧកញ៉ា សឺង គុយ ថា “ឧកញ៉ា សឺង គុយ បានត្រូវ កាត់ក្បាលនៅឆ្នាំ ១៩៤១ ដោយយួន ដោយដើម្បីរក្សាពុទ្ធសាសនា និង វប្បធម៌ឲ្យខ្មែរក្រោមគោរព ប្រតិបត្តិរហូតមកដល់សព្វថ្ងៃ” ។
No comments: