ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Tuesday, February 02, 2016

ប្រទេស​ចំនួន ១៧ តតាំង​គ្នា​រឿង សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូល​ជា​សមាជិក ECOSOC

នៅ​ថ្ងៃទី ២៧ និង ២៨ ខែមករា ឆ្នាំ ២០១៦ នេះ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង សង្គមកិច្ច​របស់​អង្គការសហប្រជាជាតិ​ហៅ​កាត់​ថា ECOSOC បាន​បើក​សន្និបាត​មួយ ដើម្បី​សម្រេច​លើ ពាក្យស្នើសុំ​របស់​អង្គការ​ក្រៅ រដ្ឋា​ភិ បាល នានា​ក្នុង​ពិភពលោក ដើម្បី​ធ្វើជា​សមាជិក​គណៈកម្មកា​រ​អង្គការក្រៅរដ្ឋាភិបាល នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង សង្គមកិច្ច​របស់​អង្គការសហប្រជាជាតិ ។ សន្និបាត​នេះ ក៏បាន​ជជែក​លើ​សំណើ លើក​ទី ២ របស់ សហព័ន្ធ ខ្មែរ កម្ពុជា​ក្រោម ផងដែរ ។​
សន្និបាត ECOSOC នៅការិយាល័យអង្គការសហប្រជាជាតិ នាទីក្រុង New York សហរដ្ឋអាមេរិក ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៦ ។
សន្និបាត ECOSOC នៅការិយាល័យអង្គការសហប្រជាជាតិ នាទីក្រុង New York សហរដ្ឋអាមេរិក ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៦ ។

​ជា​លទ្ធផល ប្រទេស​ចំនួន ១៨ ជា​សមាជិក នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង សង្គមកិច្ច ក្នុងនោះ មាន ១៣ ប្រទេស បាន​បោះឆ្នោត​ថា “Yes” គាំទ្រ​គំនិត មិន​ឲ្យ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម មាន​យោបល់​នៅក្នុង សន្និបាត ប្រទេស​ចំនួន ៣ បាន​បោះឆ្នោត​គាំទ្រ​ថា “No” ប្រឆាំង​គំនិត មិន​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​យោបល់ និង ប្រទេស​ចំនួន ១ អវត្តមាន ។ ការបោះឆ្នោត​នេះ​ធ្វើឡើង ដោយសារ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម ព្យាយាម​សុំ​មាន យោបល់​ទាក់ទង​នឹង​ករណី​ដែល ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង សង្គមកិច្ច បាន​បដិសេធ សំណើ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អធិបតី​សន្និបាត​បានលើកឡើង​ថា នរណា​មិន​ចង់​ឲ្យ​អង្គការ​ក្រៅ រដ្ឋាភិបាល​មាន​យោបល់ សូម​បោះ ឆ្នោត​ថា “Yes” បើ​នរណា​ចង់ សូម​ឲ្យ​បោះឆ្នោត​ថា “No” ។​ អត្ថបទពេញ...

No comments: