កម្មវិធីទូរទស្សន៍តាមប្រព័ន្ធអិនធើណិតនៃវិទ្យុអាស៊ីសេរី

Wednesday, May 22, 2013

ព្រះសង្ឃវត្តសិរីតាសេកពីរអង្គ និងបុរសពីរនាក់ត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួន

ប្រភពព័ត៌មានពីកម្ពុជាក្រោម បានរាយការណ៍មកថា ព្រះតេជព្រះ
គុណ លីវ នី ព្រះចៅអធិការ និង ព្រះតេជព្រះគុណ ថាច់ ធឿន គ្រូ 
សូត្រស្ដាំវត្តសិរីតាសេក ដែលត្រូវបានអាជ្ញាវៀតណាមព័ទ្ធវត្តចាប់
តាំងពីថ្ងៃទី ១៦ ខែឧសភា មក នោះ បច្ចុប្បន្ន ព្រះសង្ឃទាំងពីរអង្គ
នេះត្រូវបានអាជ្ញាធរវៀតណាមចាប់ព្រះកាយបានហើយ នៅថ្ងៃទី 
២០ ខែឧសភា កន្លងទៅនេះ ។ ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ ពី
អាជ្ញាធរវៀតណាម សហការជាមួយសមាគមព្រះសង្ឃសាមគ្គី
ស្នេហា ជាតិខេត្តឃ្លាំង  ចេញសេចក្ដីសម្រេចមួយចុះថ្ងៃទី ១៤ ខែ 
ឧសភា ឆ្នាំ ២០១៣ ដោយព្រះតេជព្រះគុណ យឿង ញើង ឲ្យចាប់
ផ្សឹក ព្រះ សង្ឃ ៣ អង្គ ពីបទទាក់ទងនឹងសហព័ន្ធខ្មែរ កម្ពុជា
ក្រោម ។ 


Đại đực chùa Ta Sết tê Liêu Ny  hôm ngày 17/5/2013. (Quốc Việt/Photos: Photos Supplies)
ព្រះតេជព្រះគុណ លីវ នី ព្រះចៅអធីការវត្តសិរីតាសេក ។
បុរសខ្មែរក្រោមពីររូបទៀតនៅក្បែរវត្តសិរីតាសេក ដែលជួយការ ពារព្រះសង្ឃទាំងពីរអង្គនេះ ក៏ត្រូវបានចាប់ខ្លួនផងដែរ ។ យោង
តាមសេចក្ដីប្រកាសព័ត៌មានពីគេហទំព័រសហព័ន្ធខ្មែរកម្ពូជាក្រោម
ដែលបានចេញផ្សាយកាលពីថ្ងៃទី ២១ ខែឧសភា កន្លងទៅនេះ 
បាន ប្រាប់ថា បុរសទាំងពិរនាក់នោះ គឺ លោក ថាច់ ភូមិរិទ្ធិ និង
លោក ត្រា ថា ត្រូវបានអាជ្ញាធរចាប់ខ្លួនជាមួយព្រះសង្ឃទាំងពីរ
អង្គនេះ ។


Phó Đại đực chùa Ta Sết sư Thạch Thươl hôm ngày 17/5/2013.
ព្រះតេជព្រះគុណ ថាច់ ថាច់ ព្រះសងវត្តសិរីរាសេក ។

ព្រះសង្ឃទាំង ៣ អង្គដែលត្រូវបានចាប់ផ្សឹកនោះ រួមមាន ព្រះតេជ
ព្រះគុណ លី ចិន្ដា វត្តព្រៃជាប់ ដែលត្រូវបានអាជ្ញាធរចាប់ផ្សឹក
យកទៅធ្វើទារុណកម្ម កាលពីថ្ងៃទី ១៦ ខែឧសភា , ព្រះតេជព្រះ
គុណ ថាច់ ធឿន នៅវត្តសិរីតាសេក និង ព្រះតេជព្រះគុណ លីវ នី
ព្រះចៅអធិការវត្តសិរីតាសេក ត្រូវបានអាជ្ញាធរចាប់ខ្លួននៅថ្ងៃ
២១ ខែឧសភា នេះ ។ បច្ចុប្បន្ន គេនៅមិនទាន់ដឹងថា អាជ្ញាធរវៀត
ណាមចាប់ព្រះសង្ឃទាំងពីរអង្គនេះ យកទៅណានៅឡើយ ។

ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ជា
ព្រះសង្ឃវត្តសិរីតាសេក ឋិតនៅក្នុងឃុំវិញហាយ ស្រុកជ្រាយញរ
ខេត្តឃ្លាំង ។

លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម
ដែលមានមូលរដ្ឋាននៅសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា
ព្រះសង្ឃទាំងនេះ មិនគួរមានទោសពៃរ៍អ្វីទេ ប្រសិនបើគ្រាន់តែ
ទាក់ទងនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម  ព្រោះសហព័ន្ធខ្មែរកម្ពុជា
ជាអង្គការក្រៅរដ្ឋាភិបាលស្របប្បាប់ ។ លោកបន្តទៀតថា ទង្វើ
របស់រដ្ឋាភិបាលវៀតណាមចំពោះព្រះសង្ឃនោះ គឺជាការរំលោភ
សិទ្ធិមនុស្ស និងរើសអើងពូជសាសន៍យ៉ាងធ្ងន់ធ្ងរ ។  លោក បាន
លើកហេតុផលថា ហេតុអ្វីបានជារដ្ឋាភិបាលវៀតណាមមិនចាប់
ជនជាតិយួនផងដែរ ខណៈដែលជនជាតិរាប់ម៉ឺននាក់ទាក់ទង មកបងប្អូរបស់គេនៅក្រៅប្រទេសរៀងរាល់ថ្ងៃ តែបែរជាមកចាប់
តែព្រះសង្ឃខ្មែរក្រោម ។

មុនពេលចាប់ខ្លួន ខណៈដែលព្រះអង្គទាំងពីរអង្គកំពុងត្រូវបាន
ឡោមព័ទ្ធចាប់ខ្លួននោះ 
ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជ 
ព្រះគុណ ថាច់ ធឿន បានអំពាវនាវឲ្យអង្គការក្រៅរដ្ឋាភិបាលសិទ្ធិ
មនុស្សនានាជួយអន្តរាគមន៍ដល់ព្រះអង្គផងដែរ ។


មកទល់ពេលនេះ មានខ្មែរក្រោម ៩ នាក់ និងព្រះសង្ឃ ២ អង្គ ត្រូវ
បានអាជ្ញាធរវៀតណាមចាប់ខ្លួន ។ ចំណែកព្រះតេជព្រះគុណ លី
ចិន្ដា ត្រូវអាជ្ញាធរវៀតណាមចាប់ផ្សឹក ហើយញាត់ចូលបាវយកទៅ
ធ្វើទារុកម្មយ៉ាងព្រៃផ្សៃ ។



ស្របពេលដែល អាជ្ញាធរវៀតណាមកំពុងចាប់ផ្សឹក និងធ្វើទារុណ
កម្មនោះ  ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោមក៏បាននាំរឿង
នេះ ចូលថ្លែងការណ៍ស្ដីពីនៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហ
ប្រជាជាតិស្ដីពីជនជាតិដើម (UNPFII) លើកទី ១២ នៅការិយា
ល័យកណ្កាលរបស់អង្គការសហប្រជាជាតិ នាបុរី New York សហ
រដ្ឋអាមេរិកចាប់ពី ថ្ងៃទី ១៩ ដល់ ៣១ ខែឧសភា ឆ្នាំ ២០១៣ ។

Vietnam Authority Arrests Venerable Lieu Ny and Venerable Thach Thuol


Urgent Appeal to Release Khmer-Krom Buddhist Monks and Two Civilians

The latest news from Kampuchea-Krom have revealed that Venerable Thach Thuol and Lieu Ny from Tra Set temple, Vinh Hai Commune,  Vinh Chau District, Soc Trang and two others, Thach Phum Rich and Thach Tha have been apprehended by Vietnamese Authorities on the evening of May 20th 2013.
Their location and condition are unknown at this point.
KKF is concerned about the safety of these individuals and would like to seek the help of the foreign embassies in Vietnam and Human Rights organizations around the world to urge Vietnam to:
  • Release Venerable Lieu Ny, Venerable Thach Thuol, Thach Phum Rich and Tra Tha without any conditions.
  • Do not torture Venerable Lieu Ny and Venerable Thach Thoul to force them confess their allege crimes that Vietnam accuses them just like Vietnam did to Ven. Ly Chanh Da of Prey Chop temple.

សហព័ន្ធខ្មែរកម្ពុជាក្រោមចូលថ្លែងការណ៍ស្ដីបញ្ហាខ្មែរក្រោម នៅក្នុង UNPFII

ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលថ្លែងការណ៍ស្ដីពី

បញ្ហាខ្មែរក្រោមនៅ វេទិកាអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិ

ស្ដីពីជនជាតិដើម (UNPFII) លើកទី ១២ នៅការិយាល័យ 

កណ្កាលរបស់អង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋ 

អាមេរិក ថ្ងៃ ទី ២១ ខែឧសភា ឆ្នាំ ២០១៣ ។ វេទិកានេះ ប្រព្រឹត្ត

ទៅចាប់ពី ថ្ងៃទី  ១៩ ដល់ ៣១ ខែឧសភា ឆ្នាំ ២០១៣ ។ 

នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី ២១ ខែឧសភា នៅ ញីវយ៉ក

ត្រូវមនឹងម៉ោង ២ យប់ថ្ងៃទី ២២ ខែឧសភា នៅកម្ពុជាក្រោម

ក្រុមយុវជនខ្មែរក្រោមនឹងឡើងថ្លែងការណ៍ស្ដីពីវប្បធម៌ខែរនៅ

កម្ពុជាក្រោមនៅក្ន​ងវេទិកាមួយនេះ ៕ 









សេចក្ដីអំពាវនាវចេញបាតុកម្មជុំវិញពិភពលោក